សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតអូស្រ្តាលីចប់​បេសកកម្មការទូតនៅ​កម្ពុជាចូល​ជួបជម្រាបលា
December 04, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីចប់​បេសកកម្ម​ការ​ទូតនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបជម្រាបលា នាទីស្តីការក្រសួងមហាផ្ទៃ។

      សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍លោកជំទាវ ឯកអគ្គរដ្ឋទូត និងអបអរសាទរលោកជំទាវដែលបានទទួលគ្រឿងឥស្សរយសពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកជំទាវបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍រឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអូស្ត្រាលី និងកម្ពុជាកន្លងមក។ 

      ក្នុងឱកាសនោះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ដែលមានក្នុងរយៈពេលកន្លងមក ដោយប្រទេសអូស្ត្រាលី បានផ្ដល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាមានចំនួនទឹកប្រាក់សរុប ១.៣ ប៊ីលានដុល្លារអូស្ត្រាលី នៅក្នុងវិស័យកសិកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន វិស័យសុខាភិបាល និងវិស័យអប់រំ។  លោកជំទាវក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជាជាមួយ និងប្រទេសអូស្ត្រាលី លើការងារសន្តិសុខក្នុងតំបន់ និងការប្រឆាំងបទឧក្រិដ្ឋឆ្លងដែននានា ដែលកន្លងមក ប៉ូលិសសហព័ន្ធអូស្ត្រាលីជាមួយនគរបាលជាតិកម្ពុជា សម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើនដូចជា ការឃាត់ខ្លួន និងបញ្ជូនខ្លួនជនល្មើសដែលពាក់ព័ន្ធទៅនឹងការរំលោភបំពានផ្លូវភេទ ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ជាដើម។ 

      ស្របជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានស្នើដល់ភាគីអូស្រ្តាលីឲ្យបន្តការគាំទ្រដល់ប្រទេសកម្ពុជា ដោយក្នុងនោះពាក់ព័ន្ធលើវិស័យសន្តិសុខ សម្តេចក្រឡាហោម បានស្នើដល់ភាគីអូស្ត្រាលីជួយអភិវឌ្ឍន៍លើផ្នែកធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិកម្ពុជាផងដែរ។ 

      ជាការឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា អូស្ត្រាលីនឹងបន្តជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជា តាមរយៈការផ្ដល់ជាអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី។ ជាងនេះទៀតលោកជំទាវក៏បានថ្លែងអរគុណចំពោះសម្ដេចក្រឡាហោម ស ខេង ដែលតែងតែជួយគាំទ្រចំពោះការងារក្នុងអាណត្តិរបស់លោកជំទាវក្នុងប្រទេសកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនហើយលោកជំទាវក៏សង្ឃឹមថា សមិទ្ធផលដែលសម្រេចបានទាំងនេះនឹងបន្តអភិវឌ្ឍន៍បន្ថែមជាមួយឯកអគ្គរដ្ឋទូតថ្មីដែលនឹងបន្តនៅពេលខាងមុខ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ