អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សារសេចក្តីព្រាងផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣
December 04, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សារសេចក្តីព្រាងផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សមាជិកក្រុមការងារអន្តរក្រសួង ស្ថាប័ន អង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើន។

      ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានកោតសរសើរចំពោះក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងប្រមូលផ្ដុំឯកសារទិន្នន័យពាក់ព័ន្ធ មតិយោបល់ និងធាតុចូលផ្សេងទៀតពីក្រសួង ស្ថាប័ន អង្គភាពជាសមាជិក ក៏ដូចជាពីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាតិ អន្តរជាតិដើម្បីរៀបចំកសាងសេចក្តីព្រាងផែនការជាតិដ៏មានសារៈសំខាន់មួយនេះ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានធ្វើសេចក្តីរាយការណ៍អំពីដំណើរការរៀបចំ និងខ្លឹមសារនៃផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ដែលកន្លងមកនេះត្រូវបានធ្វើការពិនិត្យ ពិភាក្សា និងកែសម្រួលជាច្រើនលើកច្រើនសារ ទាំងក្នុងកម្រិតក្រុមការងាររបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាក្នុងកម្រិតក្រុមការងារបច្ចេកទេសអន្តរក្រសួង។

      ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ បានបន្តថា សេចក្តីព្រាងផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិមិត្យគ្រឿងញៀន ឆ្នាំ ២០១៩-២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តន៍បន្តនូវរាល់សកម្មភាពទាំងឡាយដែលកំពុងអនុវត្ត និងសកម្មភាពដែលពុំទាន់បានអនុវត្តក្នុងផែនការជាតិ ៣ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦-២០១៨ ជាពិសេស កម្មវិធីថ្មីៗមួយចំនួនដែលឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃគ្រឿងញៀន ទាំងនៅក្នុងប្រទេសក្នុងអនុតំបន់ ក្នុងតំបន់ និងនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ដែលមានលក្ខណៈពហុវិស័យ សុក្រឹត្យ និងគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការប្រតិបត្តិទៅតាមវិស័យនីមួយៗ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាប និងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀនចូលរួមចំណែកក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ ការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ និងការអភិវឌ្ឍសង្គម ពិសេសចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរនាពេលថ្មីៗកន្លងទៅនេះ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ