ឯកឧត្តម​ នាយឧត្តមសេនីយ៍ មៀច​ សុផាន់ណា ចូលរួមកិច្ចប្រជុំអាស៊ានបូកបី(ចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ) ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៣ (13th AMMTC+3)
November 29, 2019    អ្នកទស្សនា :

(ប្រទេសថៃ)៖ កាលពីថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៩​ ក្នុងកិច្ចប្រជុំអាស៊ានបូកបី(ចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ) ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៣ (13th AMMTC+3) ឯកឧត្តម​ នាយឧត្តមសេនីយ៍ មៀច​ សុផាន់ណា​ ប្រធានគណៈប្រតិភូកម្ពុជា​ បានសំដែងនូវការគាំទ្រចំពោះសំណើផ្សេងៗ ដែលបានស្នើឡើងដោយប្រទេសជាសមាជិកអាស៊ាន និងដៃគូរចរចារ ហើយប្តេជ្ញានឹងសហការល្អ ដើម្បីប្រយោជន៍រួម។

ក្នុងកិច្ចពិភាក្សានេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ក៏បានបញ្ជាក់ថា គ្មានប្រទេសណាមួយអាច​ប្រឆាំង​ទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែនតែឯកឯងទេ លុះណាតែមានការសហការគាំទ្រល្អពី​បណ្ដា​ប្រទេសក្នុងតំបន់ និងប្រទេសដែលពាក់ព័ន្ធ។ ការសហការល្អ និងការកាត់បន្ថយនូវករិយា​ធិបតេយ្យ​សាំញុំានឹងធ្វើឲ្យឧក្រិដ្ឋជនគ្មានកន្លែងលាក់ខ្លួនតទៅទៀត។ កិច្ចប្រជុំ AMMTC លើកទី១៣ និងAMMT+3 Consultation បានបញ្ចប់ដោយផ្លែផ្កា និងក្នុងបរិយាកាសសប្បាយរីករាយ។

គូសបញ្ជាក់ផងដែរ​ សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំAMMTC លើកទី១៤ នៅទីក្រុងហាណូយ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ ខាងមុខនេះ៕

ប្រភព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ