ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសមាជិកអាស៊ានលើកទី១៣ស្តីពី​ឧក្រិដ្ឋកម្មឆ្លងដែន (AMMTC-13) និងកិច្ចប្រជុំផ្សេង​ទៀតនៅទីក្រុងបាងកក
November 28, 2019    អ្នកទស្សនា :

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានគណៈ​កម្មាធិការ គ.ប.ផ.ក និងជាប្រធានក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន​ក្នុងក្របខ័ណ្ឌអាស៊ាន (SOMTC-Leader) តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានដឹកនាំប្រតិភូចូលរួមប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី១៣ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC-13) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតកាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានគណៈប្រតិភូបានមានប្រសាសន៍​ និងបញ្ជាក់ថា ឧក្រិដ្ឋកម្មឆ្លងដែន​បាន​បង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់ប្រទេសជាច្រើនក្នុងទស្សវត្សទី២០កន្លងមក ហើយការខ្វះខាតនូវ​គោល​នយោបាយដ៏ជាក់លាក់ ប្រទាក់ក្រឡាគ្នាក្នុងកំរិតអន្តរជាតិក្នុងពេលដែល​ឧក្រិដ្ឋកម្មឆ្លងដែន​កាន់តែកើនឡើងនោះ សន្តិសុខពិភពលោកទាំងមូលត្រូវបានគំរាម​កំហែងយ៉ាងខ្លាំងក្នុង​សតវត្ស​ទី២១នេះ។ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មៀច​ សុផាន់ណា​ បានស្នើឲ្យមានគោលនយោបាយ​សម្រាប់អនុវត្ត និងឆ្លើយតបក្នុងកំរិតថ្នាក់តំបន់ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះពុំមានប្រទេស​ណាមួយអាចដោះស្រាយបញ្ហានេះតែឯងបានទេ។ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ក៏បានថ្លែងអំណរ​គុណដល់រាជរដ្ឋាភិបាលថៃ និងអគ្គលេខាធិការដ្ឋានអាស៊ាន ដែលបានរួមគ្នារៀបចំកិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នេះឡើង។

បន្ទាប់ពីប្រជុំពាក់ពន្ធ័ឧក្រិដ្ឋកម្មឆ្លងដែន​ នាល្ងាចថ្ងៃដដែល​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មៀច​ សុផាន់ណា​ បានបន្តដឹកនាំ​គណ:ប្រតិភូកម្ពុជា​ ចូលរួមកិច្ចប្រជុំទ្វេភាគី​ ជាមួយគណៈ​ប្រតិភូជាន់​ខ្ពស់ចិន​ ដោយបានពិភាក្សាលេីការងារពង្រឹង​ ការការពារ​ សន្តិសុខ​ និងសុវត្ថិភាពប្រជាជន​ នៅក្រុងព្រះសីហនុ​ ខេត្តកំពុងសោម​ និងការបង្កេីនអាហាររូបករណ៍​នៅប្រទេសចិន។

នាឱកាសនោះ​ ភាគីចិនក៏បានមានមតិចូលរួម​គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ​បិទល្បែងសុីសង​តាមប្រពន្ធ័អុីនធឺណិតផងដែរ(​Game Online)៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ