អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដល់សិស្សានុសិស្សក្នុងគ្រឹះស្ថានអប់រំ
November 27, 2019    អ្នកទស្សនា :

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដល់សិស្សានុសិស្សក្នុងគ្រឹះស្ថានអប់រំ សាលារៀនក្រោមកិច្ចសហការជាមួយក្រសួងអប់រំ​ យុវជន​ និងកីឡា​ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅមន្ទីរអប់រំ​ យុវជន​ និងកីឡា​ខេត្តកោះកុង មានបេីកវគ្គផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀននិងសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ក្រោមអធិបតី​ភាពឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការ​ តំណាងឯកឧត្តម​ បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដោយមានការអញ្ជេីញចូលរួមពី​ឧត្តមសេនីយ៍ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ លោក ផៃធូន ផ្លាមកេសន ​អភិបាលរង​ តំណាងគណ​កម្មាធិកា​រ​ត្រួត​ពិនិត្យ​គ្រឿងញៀនខេត្ត​ តំណាងក្រុមប្រឹក្សាយុវជន​ យុវជនកាយរិទ្ធ​ ​សសយក សរុបជិត​២០០នាក់។

លោក​ ជូ សេរីយា​ ប្រធានមន្ទីរ​ អប់រំ​ យុវជន​ និងកីឡាខេត្ត​ បានស្វាគមន៍​និងបានជម្រាបជូន​ពី​កិច្ចខិតខំអនុវត្តនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមសាលារៀន​ បំផុសឲ្យមានការ​ចូលរួមរបស់សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ​ បុគ្គលិក​សិក្សា​ កាន់តែសកម្មផុសផុសបង្ការ​ទប់ស្កាត់​ប្រឆាំងគ្រឿងញៀន។

លោក​ ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី ​ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួត​ពិនិត្យគ្រឿងញៀនខេត្ត​បានមានប្រសាសន៍ថា​ ខេត្តកោះកុង មិនជាទីតាំងផលិត​ ដាំដុះ​ ចរាចរណ៍​គ្រឿងញៀនឡេីយ​ ដែលសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ខិតខំបង្ការ​ បង្រ្កាប​ បទល្មេីសគ្រឿង​ញៀន​និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ក្នុងនាមឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ ឧត្ដមសេនីយ៍​ទោ​ លឹម​ តុងហួត​ បានមានប្រសាសន៍ថា​ បញ្ហាគ្រឿងញៀន និងបញ្ហាចរាចរណ៍ គឺជាបញ្ហាចម្បងដែលយើង​ទាំងអស់​គ្នាត្រូវតែចូលរូមឲ្យបានសកម្មបង្ការទប់ស្កាត់បញ្ហាទាំងពីរ ការពារបាននូវអាយុជិវិតអនាគតខ្លួនឯង ដើម្បីភាពរីកចម្រើនដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ហើយការលុបបំបាត់​បញ្ហាគ្រឿងញៀន​គឺផ្តើមចេញពីយើងទាំងអស់គ្នា។

ក្នុងនាមឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្រ្តី​ ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការ​ បាន​អំពាវ​នាវ​សុំឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន​ អេដស៍​ និងសុវត្ថិភាព​ចរាចរណ៍​ដេីម្បីអនាគតយេីងទាំងអស់គ្នា​ និងបានសំណូមពរដល់:
១. មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ពិនិត្យលទ្ធភាពរៀបចំចងក្រងយន្តការគ្រប់គ្រង ព័ត៌មានទាន់​ហេតុ​ការណ៍ និងរបាយការណ៍ទាន់ពេលវេលា នៅគ្រប់កម្រិតរដ្ឋបាលគ្រប់គ្រង រួមមានក្រុម​ការងារនៅថ្នាក់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រុមការងារនៅតាមការិយាល័យអប់រំ យុវជន និងកីឡា ក្រុង/ស្រុក និងក្រុមការងារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។
​២. គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពង្រឹងចលនាក្រុមប្រឹក្សាកុមារ/យុវជន ជាចលករ​សម្រាប់ការងារផ្សព្វផ្សាយ អប់រំបន្តនៅក្នុងក្រុម គ្រឹះស្ថានសិក្សា និងតាមសហគមន៍ ពីគ្រោះថ្នាក់​បង្ករដោយការប្រើប្រាស់គ្រឿងញៀន និងការអប់រំពីការគោរពច្បាប់ចរាចរណ៍។
​៣.ជំរុញនិងលើកកម្ពស់ចលនាអប់រំកាយជាប្រចាំ និងកីឡាសិស្ស/យុវជន ដើម្បីការអភិវឌ្ឍវិន័យ និងសុខភាពល្អ។
​៤. ជំរុញបន្តការចូលរួមគ្រប់គ្រឹះស្ថានសិក្សាឱ្យមានភាពគគ្រឹកគគ្រេង ក្នុងទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន២៦ ខែមិថុនា និងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
៥. សិស្សនុសិស្សបន្តជួយផ្សព្ធផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់​នៃគ្រឿងញៀនដើម្បីគាត់ចៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀន៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ