អគ្គាធិការដ្ឋាន បើកកិច្ចប្រជុំ​ពិភាក្សា​​របាយការណ៍ ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ចលើករណីចំនួន២
November 27, 2019    អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញ​ជាអធិបតី ក្នុងកិច្ចប្រជុំ​ពិភាក្សា​​របាយការណ៍ ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ចលើ ២ករណី:
- ការចេញដីការបស់រដ្ឋបាលខេត្ត១ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការប្រគល់ភារកិច្ចជូនព្រះសង្ឃ ឱ្យបំពេញ​មុខងារ​ជា​ប្រធានការិយាល័យធម្មការ និងសាសនាស្រុក ក្នុងមុខងារ​សាធារណៈ
- នៅរដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្តាល ពាក់ព័ន្ធនឹងការចេញ​សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតរបស់ប្រជាពលរដ្ឋ១រូប ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មាន​ការ​អ​ញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង​ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ