សេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់នៅទីសាធារណៈ ត្រូវបានលើកយកមកពិភាក្សា ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់​នេះ​កាន់តែល្អប្រសើរបន្ថែមទៀត
November 27, 2019    អ្នកទស្សនា :

នាទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានលើកយកសេចក្តីព្រាង​ច្បាប់ ស្តីពីសណ្តាប់ធ្នាប់នៅទីសាធារណៈ មកពិភាក្សាដើម្បីធ្វើយ៉ាងណាឱ្យច្បាប់​នេះកាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដែលកិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះបានពិភាក្សា លើចំនុចសំខាន់ៗមួយចំនួននៃសេចក្តីព្រាង​ច្បាប់ស្តីពី​សណ្តាប់ធ្នាប់នៅទី​សាធារណៈ ដែលបានចែកចេញជា ៨ជំពូក រួមមាន ៖ ជំពូកទី១ស្តីពី បទបញ្ញត្តិទូទៅ , ជំពូកទី២ស្តីពី សមត្ថកិច្ច សិទ្ធអំណាច និងវិធានការ , ជំពូកទី៣ ស្តីពីការរៀបចំរបៀបរៀបរយ , ជំពូកទី៤ស្តីពី ការរក្សាភាពស្ងប់ស្ងាត់​និងសុវត្ថិភាព , ជំពូកទី៥ស្តីពី ការគោរពទំនៀមទំលាប់ប្រពៃណី​ជាតិ និង​សេចក្តីថ្លៃថ្លូរ, ជំពូក​ទី៦ស្តីពី ទោសប្បញ្ញតិ, ជំពូកទី៧ស្តីពី អន្តរប្បញ្ញតិ និងជំពូកទី៨ស្តីពី អវសាន​ប្បញ្ញតិ។ កិច្ចប្រជុំនេះដែរក៏មានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ​ពាក់​ព័ន្ធផងដែរ៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ