ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ដឹកនាំគណៈប្រតិភូជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយប្រតិភូសាធារណៈរដ្ឋកូរ៉េ
November 26, 2019    អ្នកទស្សនា :

       នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខ័ណ្ឌអាស៊ាន (SOMTC-Leader) បានដឹកនាំគណៈប្រតិភូជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយប្រតិភូសាធារណៈរដ្ឋកូរ៉េ ព្រះរាជអាជ្ញា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដែលកើតមានរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។

      ឯកឧត្តមប្រធានគណៈប្រតិភូកម្ពុជាបានសម្តែងការកោតសរសើរចំពោះសារធារណៈរដ្ឋកូរ៉េ និងប្រជាជនកូរ៉េដែលមានភាពអត់ធ្មត់ក្នុងការថែរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ និងសន្តិភាពពិភពលោក។ ឯកឧត្តមក៏បានស្នើសុំឲ្យភាគីកូរ៉េផ្តល់ភាពងាយស្រួលដល់ពលករកម្ពុជា និងប្រជាជនកម្ពុជាដែលរស់នៅ និងធ្វើការនៅលើទឹកដីកូរ៉េ និងស្នើសុំឲ្យមានការការពារសុវត្ថិភាពដល់ពួកគេ ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញទៅទស្សនកិច្ចនៅទីនោះ។ ដោយឡែកខាងភាគីកូរ៉េបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលកន្លងមកបានបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគកូរ៉េនៅកម្ពុជា៕

ប្រភព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ