សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំលេីរបាយការណ៍ ស្តីពី កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
June 15, 2017    អ្នកទស្សនា :

 នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំអាគារS ទីស្តីការក្រសួងមហាផ្ទៃ បានប្រារព្ធកិច្ចប្រជុំលេីរបាយការណ៍ ស្តីពី កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ក្នុងកិច្ចប្រជុំរបាយការណ៍នេះ បានលើកឡើងអំពីដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលបានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងមក បានប្រព្រឹត្តទៅដោយរលូន តាមកម្មវិធីដែលបានគ្រោងទុក និងមានលក្ខណៈល្អប្រសើរជាងការបោះឆ្នោតពេលមុនៗ ព្រមទាំងពុំមានបាតុភាពណាមួយកើតឡើងជះឥទ្ធិពលប៉ះពាល់ដល់ដំណើរការនេះឡើយ និងមានការទទួលស្គាល់ពីសំណាក់ អង្គការក្នុងស្រុក អិន ជី អូ ស្ថានទូត សង្គមស៊ីវិលជាតិ អន្តរជាតិ ថាការបោះឆ្នោតឆ្នាំនេះល្អជាងកន្លងទៅ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិអំណាចដល់រដ្ឋ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ