លោកជំទាវ ឡុង សុផល្លី៖ ការសេពគ្រឿងញៀននាំមកនូវ​អំពើ​ហិង្សាឧក្រិដ្ឋកម្ម ការជួញដូរ និងគ្រោះថ្នាក់ចរាចរណ៍
November 25, 2019    អ្នកទស្សនា :

      កំពង់ស្ពឺ៖ ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមកិច្ចសហការ​រៀបចំពីក្រសួងកិច្ចការនារី នៅសាលាឃុំសំបូរ និងសាលាឃុំ​រលាំងគ្រើលនៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបើកវេទិកា​ក្រោមប្រធានបទ " លើកកម្ពស់ការចូលរួមរបស់​អ្នក​ម្តាយ ដើម្បី​ទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន" ក្រោម​អធិប​តីភាពលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ និងជា​អនុ​ប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងកិច្ចការនារី ដោយ​មានការអញ្ជេីញចូលរួមពីឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាន​នាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទានៃ​អគ្គលេខា​ធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាង​ស្រុកឃុំភូមិនិងប្រជាពលរដ្ឋចូលរួមសរុបជាង៣០០នាក់។

      លោកស្រី ប៊ុត ចន្ធូ អភិបាលរង តំណាងគណកម្មាធិការត្រួត​ពិនិត្យ​គ្រឿងញៀនស្រុកសំរោងទង បានមានប្រសាសន៍ស្វាគមន៍ និង​របាយការណ៍ពីការរីកចម្រេីនរបស់ស្រុក ការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀងក្នុងស្រុក និងបានបញ្ជាក់ថាស្រុកមិនមែន​ជាទីតាំង​ផលិតដាំដុះ គ្រឿងញៀនឡេីយ។

      ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិ​សម្បទា​បានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ហើយ​វិរ:ភាពពលិកម្មគ្រប់បែប​យ៉ាងរបស់ស្រ្តីក្នុង​ភាពជាម្តាយ ជាបង​ស្រីគឺជាទីបង្អែកដ៏រឹងមាំជួយកូនចៅ ប្អូនឆ្ពោះទៅរកភាព​ជោគ​ជ័យ​ក្នុងជិវិត ការចូលរួមរបស់ស្រ្តីក្នុងការងារប្រឆាំង​គ្រឿង​ញៀន​គឺជាដៃគូរមិនអាចខ្វះបានឡើយ ពាក្យសំដីណែនាំ​របស់​ម្តាយ បង​ស្រីពីបញ្ហាគ្រឿងញៀនគឺជាមាគ៌ាសម្រាប់​កូនចៅនិងប្អូន​គ្រប់​រូបដើរចៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀននាំមកភាពសុខសាន្ត។

      ក្នុងឱកាសនោះលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ បានថ្លែងថា គ្រឿងញៀនជាបញ្ហា​សង្គមដ៏ស្មុគស្មាញ​ធ្វើអោយប៉ះ​ពាល់ដល់មនុស្សជាតិ ដែលតម្រូវអោយយើង​ទាំងអស់គ្នាត្រូវ​តែចូលរួមគ្រប់សកម្មភាពគឺជាការងារអាទិភាព ដែលក្រសួង​កិច្ចការនារីបានចូលរួមអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីផ្តល់ភាពកក់ក្តៅជួនប្រជាពលរដ្ឋ ហើយការសេព​គ្រឿង​ញៀន នាំមកនូវអំពើហិង្សា ឧក្រិដ្ឋកម្ម ការជួញដូរ និងគ្រោះ​ថ្នាក់ចរាចរណ៍។

      ក្នុងឱកាសនោះដែរលោកជំទាវ ឡុង សុផល្លី បានថ្លែងបន្ថែម​ដោយបានសំណូមពរដល់អ្នកចូលរួមនិងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមឲ្យបានសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍យើង និងសូមគ្រប់សមាសភាពពាក់ព័ន្ធទាំងជួយជម្រុញបុត្រធីតាដែលរងគ្រោះដោយសារគ្រឿងញៀនទៅទទួលសេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយឥតគិតថ្លៃនៅតាមពេទ្យបង្អែក និងមណ្ឌលសុខ​ភាព​ចំណេញថវិកា និងមានពេលវេលាគ្រប់គ្រាន់ជួយធ្វើការបាន សហគមន៍មានសុវត្ថិភាព៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ