សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងយុទ្ធនាការ «ដើរដោយសុវតិ្ថភាព»
November 24, 2019    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងយុទ្ធនាការ «ដើរដោយសុវតិ្ថភាព» នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរង រាជធានីភ្នំពេញ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងអង្គការ ក្រុមហ៊ុន យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

      យុទ្ធនាការលេីកទី១៤នេះ គឺធ្វើឡើង
ដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រុមហ៊ុន អឹម អេស អេ MSA (Marketing Solutions Asia)
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើនស្មារតីចូលរួមឱ្យបានផុសផុល ពីគ្រប់ភាគីពាក់ព័ន្ធ និងពីសាធារណជន ពិសេសយុវជន សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងធ្វើឲ្យប្រសើរឡើងនាពេលខាងមុខ។ កម្មវិធីនេះធ្វើឡើងតាមការគ្រោងទុក គឺមហាជនដែលចូលរួម ត្រូវមកជួបជុំគ្នាមុខវត្តបទុមវត្តីវេលាម៉ោង០៧:០០នាទីព្រឹក និងចេញដំណើរឆ្ពោះទៅចូលរួមកម្មវិធីទិវាអន្ដរជាតិរំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

      ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើក ទី១៤នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជាអធិបតីចែកមួកសុវត្ថិភាព ដល់សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនោះផងដែរ បន្ទាបមក សម្តេចក្រឡាហោម រួមទាំងថ្នាក់ដឹកនាំ និងគណៈអធិបតីទាំងអស់ អញ្ជើញរាប់បាត្រ បង្សុកូលឧទ្ទិសកុសស ជូនដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងទស្សនាស្ដង់ពិព័រណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ