ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
November 23, 2019    អ្នកទស្សនា :

      ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកឧត្តម អ៉ីវ លាង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ស្ថិតនៅក្នុង ភូមិក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

      នាពេលនោះ ឯកឧត្តមមានប្រសាសន៍ថា សូមបងប្អូនរួមគ្នារក្សាសន្តិភាពរបស់យើងទាំងអស់គ្នា ឈប់ជឿនយោបាយប្រជាភិថុត តាមការអំពាវនាវ និងញុះញង់របស់ជនអគតិមួយក្តាប់តូច ទន្ទឹមនោះក៏ស្នើដល់បងប្អូនចូលរួមរាយការណ៍ករណីដឹងថាមានការចែកចាយ ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងក្នុងមូលដ្ឋាន និងស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព។ 

      ក្នុងឱកាសនោះ ឯកឧត្តមបានទទួលយកនូវសំណូមពរមួយចំនួនរបស់បងប្អូនផងដែរ និងបន្តការងារសង្គមកិច្ចជាបន្តបន្ទាប់។ សូមជម្រាបថា គោលបំណងក្នុងការរៀបចំវេទិការសាធារណៈនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារថ្នាក់ជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីស្តាប់ក្តីកង្វល់ ទទួលសំណូមពរនានា និងជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋបញ្ចេញមតិរបស់ខ្លួនដោយសេរី ព្រមទាំងអាចលើកឡើងនូវបញ្ហាប្រឈមទាក់ទងនឹងស្ថានភាពជីវភាពរស់នៅ សន្តិសុខ សុវត្ថិភាព ដែលកំពុងកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមគ្នារកដំណោះស្រាយ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ