ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលមានឈ្មោះថា "វេទិកាប្រជាជនអាស៊ី-អឺរ៉ុប"
November 21, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំក្រុមការងាររបស់ក្រសួងមហាផ្ទៃត្រៀមរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលជុំអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលមានឈ្មោះថា "វេទិកាប្រជាជនអាស៊ី-អឺរ៉ុប" នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អស់លោកដែលជាសមាជិកក្រុមការងាររៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលជុំអាស៊ី-អឺរ៉ុប របស់ក្រសួងមហាផ្ទៃ។

      សូមបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំ (Side Event) ចំនួន០៧ ទៀត នៅក្នុងឆ្នាំ២០២០ ខាងមុខ ហើយក្នុងនោះក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុករៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំចំនួន០១ ដែលមានឈ្មោះថា "វេទិកាប្រជាជនអាស៊ី-អឺរ៉ុប"៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ