ឯកឧត្តម សុខ ផល ទទួលជួបគណៈប្រតិភូខេត្តហូវយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចូលជួបពិភាក្សាការងារ
November 19, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលជួបគណៈប្រតិភូខេត្តហូវយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចូលជួបពិភាក្សាការងារ នាទីស្តីក្រសួងមហាផ្ទៃ។

      ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំពិតជារីករាយដែលបានការអនុញ្ញាតទទួលគណៈប្រតិភូខេត្តហូវយ៉ាង ដឹកនាំដោយឯកឧត្តម លឺ វ៉ាន់ហ៊ុង មកធ្វើទស្សនៈកិច្ចផ្លូវការនៅកម្ពុជានាពេលនេះ។ ឯកឧត្តមសន្តិបណ្ឌិតក៏បានជម្រាបជូនអំពីស្ថានភាព និងសភាពការណ៍រួមខ្លះៗក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះជូនគណៈប្រតិភូខេត្តហូវយ៉ាងផងដែរថា កម្ពុជាកំពុងតែទទួលបាននូវសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្តគ្មានកម្លាំងប្រដាប់អាវុធក្រៅច្បាប់ គ្មានដីអប្បគមន៍ គ្មានកម្លាំងប្រឆាំង ដែលមានលទ្ធភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បានឡើយ។

     ​ឯកឧត្តម សន្តិបណ្ឌិតបន្តថា ចំពោះការរីកចម្រើនអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងស្ថិតនៅលើការជឿនលឿន មានGDP ចំនួន ៧.៣ភាគរយ ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដំណើរការសេដ្ឋកិច្ចកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរជាបណ្ដើរៗ លើកស្ទួយជីវភាពប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។ ឯកឧត្តម សន្តិបណ្ឌិតក៏បានបញ្ជាក់បន្ថែមថា ទោះបីជាចុងក្រោយនេះ មានក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលបានបំប៉ោងសំឡេងថា នឹងធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បានក្តី ក៏កម្លាំងទាំងអស់នោះមានលទ្ធភាពតិចតួចក្នុងការធ្វើសកម្មភាព ដោយកម្លាំងរាជរដ្ឋាភិបាល កម្លាំងគាំទ្រដោយប្រជាពលរដ្ឋ គួបផ្សុំនិងកម្លាំងគាំទ្រដាច់ខាតរបស់កំលាំងប្រដាប់អាវុធទាំងអស់ បានរុញបំផ្លាញឲ្យបរាជ័យនូវផែនការឧបាយកលពួកគេជាបន្តបន្ទាប់ ហើយកម្ពុជានៅតែបោះជំហានទៅមុខយ៉ាងរឹងមុំាក្នុងការអភិវឌ្ឍប្រទេសជាតិ និងការពារជាតិយ៉ាងរឹងមុំា។

      ក្នុងកិច្ចជំនួបនេះ ឯកឧត្តម សុខ ផល ក៏បានស្នើដល់គណៈប្រតិភូភាគីវៀតណាមជួយពិនិត្យលទ្ធភាពគាំទ្រ និងជួយដល់ជនអន្តោប្រវេសន៍វៀតណាម និងជនអន្តោប្រវេសន៍ដ៏ទៃទៀត ដែលបានធ្វើបំលាស់ទីមកតាំងទីលំនៅរស់នៅលើគោកនៅខេត្តកំពង់ឆ្នាំង លើផ្នែកកសិកម្ម ការចិញ្ចឹមត្រី។ ជាការឆ្លើយតប គណៈប្រតិភូវៀតណាម នឹងធ្វើដំណើរបំពេញទស្សនៈកិច្ចសិក្សាស្វែងយល់នៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខតែម្តង៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ