សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯកទេស វីង ចូលជួបពិភាក្សាការងារ
June 13, 2017    អ្នកទស្សនា :

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំអាគាអេ នៃទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯកទេស វីង ចូលជួបដើម្បីពិភាក្សាការងារ។ ក្នុងកិច្ចប្រជុំនេះគឺផ្តោតលើគោលបំណង ដើម្បីជួយការិយាល័យច្រកចេញចូលតែមួយក្នុងការផ្លាស់ប្តូរដំណើរការទូទាត់សាច់ប្រាក់ដោយផ្ទាល់ ទៅជាការទូទាត់មួយដែលមានលក្ខណៈសាមញ្ញ រហ័ស មានប្រសិទ្ធភាពនិងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត ការទូទាត់នេះ អាចផ្តល់អត្ថប្រយោជន៍ចម្បង សម្រាប់ការិយាល័យច្រកចេញតែមួយ ដូចខាងក្រោមៈ

១-បង្កើនទំនុកចិត្តពីសាធារណៈ

២-ពង្រីកបណ្តាញនៃនាយកដ្ឋានច្រកចេញចូលតែមួយ

៣-ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពដើម្បីកាត់បន្ថយពេលវេលា

៤-បង្កើនចំណូលសម្រាប់នាយកដ្ឋានច្រកចេញចូលតែមួយ

៥-ផ្តល់នូវតម្លាភាពក្នុងការប្រមូលចំណូល និងថ្លៃសេវា

៦-មានការផ្តល់ជូននូវរបាយការណ៍ហិរញ្ញវត្ថុ និងការទូទាត់ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ

៧-មានការសហការជាមួយរដ្ឋាភិបាល ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការអភិវឌ្ឍន៍ថ្មី តាមរយៈភាព

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ