អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចុះផ្សព្វផ្សាយ​ពីគ្រោះ​ថ្នាក់នៃគ្រឿងញៀនដល់សិស្សានុ​សិស្ស​នៅ​ខេត្តឧត្តរមានជ័យ
November 19, 2019    អ្នកទស្សនា :

ថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ មានបេីកវគ្គផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀននិងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតី ភាពលោកជំទាវសឿ សុជាតា អនុរដ្ឋ​លេខា​ធិការ តំណាងឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួង អប់រំ យុវជន និងកីឡា ដោយមានការ​អញ្ជេីញចូល​រួមពីឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំ​ង​​គ្រឿងញៀន តំណាងក្រុមប្រឹក្សាយុវជន យុវជនកាយរិទ្ធ កាកបាទក្រហម សរុបជាង២០០នាក់។

លោក ប៉ិច រតនា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានស្វា​គមន៍ និងបានជម្រាបជូនពីកិច្ចខិត​ខំប្រឆាំងគ្រឿង​ញៀនតាម​សាលា​រៀន ការចូលរួមរបស់សិស្សលេីសកម្មភាពព្យុហយា​ត្រា ប្រឆាំង​គ្រឿង​ញៀន បោះជំរុំយុវជនដោយគ្មានគ្រឿងញៀននិងបញ្រ្ជាប​ក្នុង​កម្មវិធី​ការងារសង្គ មនានា។

វរសេនីយ៍ ឯក ថោង សាមិ អនុប្រធានលេខាធិការដ្ឋាន គណកម្មា​ធិការ​​ត្រួតពិនិត្យគ្រឿងញៀនខេត្ត បានមានប្រសាសន៍ថា ខេត្តឧត្តរមាន​ជ័យ មិនមានសកម្មភាពចម្រាញ់រុក្ខជាតិ កែឆ្នៃផលិតគ្រឿងញៀន និង​ដាំ​ដុះ​កញ្ឆាឡេីយ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់ធ្វេីការផ្សព្វ​ផ្សាយ​អប់រំ និងបង្រ្កាប​សកម្មភាព​ការចរាចរ ចែកចាយ គ្រឿងញៀន ។

ក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្ដម​សេនីយ៍ ទោ លឹម តុងហួត បានមានប្រសាសន៍ថា បញ្ហាគ្រឿង​ញៀនជាបញ្ហារួមរបស់យេីងទាំងអស់គ្នាដោយមិនមែនជាបញ្ហា​ផ្តាច់មុខរបស់ជនណា ឬក្រុមណាមួយឡេីយ ហេីយប្អូនៗនៅទីនេះជា​គឺជាធន​ធាន សំខាន់និងជា​សកម្មជនចាំបាច់សម្រាប់ការងារ​ប្រឆាំងគ្រឿង​ញៀន​ក្នុងគ្រួសារ និងសហគមន៍។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី លោកជំទាវ បណ្ឌិត សឿ សុជាតា បានមាន​ប្រសាសន៍ថា ក្មួយៗទាំងអស់ត្រូវតែ​ប្រតិបត្តិខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ នាំគ្នាគាំទ្រកំចាត់គ្រឿងញៀន ខិតខំស្វែងយល់ពីបញ្ហាគ្រឿងញៀននិងចូលរួមឲ្យបានសកម្មបន្ថែមទៀតក្នុងជួយផ្សព្វផ្សាយបន្តដាស់តឿនក្រេីនរំលឹកដល់មិត្តភក្តិនិងមនុស្សជាទីស្រលាញ់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀនជាមួយគ្នានេះត្រូវប្រកាន់ខ្ជាប់នូវសសរស្តម្ភគ្រឹះទាំង៤ គឺរៀនដេីម្បីចេះដឹង រៀន​ដេីម្បីចេះធ្វេី រៀនដេីម្បីមានសីលធម៌ រៀនដេីម្បីចេះរស់​នៅជាមួយគ្នា។

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ