ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សាកែសម្រួលអនុក្រឹត្យលេខ១០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ
November 19, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកែសម្រួលអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានា មន្រ្តីជំនាញ និងអង្គភាពចំណុះពាក់ព័ន្ធជាច្រើន។

      កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពិភាក្សាព្រាង និងកែសម្រួលលើអនុក្រឹត្យ១០៩ជាមួយអគ្គនាយកដ្ឋាន និងអង្គភាពសាមីពាក់ព័ន្ធក្រោមចំណុះនានា នៃក្រសួងមហាផ្ទៃ ដែលអនុក្រឹត្យនេះនិងត្រូវរៀបចំបើកកិច្ចប្រជុំសម្រេចចុងក្រោយ បន្ទាប់ពីបានពិភាក្សា និងកែសម្រួលយ៉ាងល្អិតល្អន់ ជាមួយអង្គភាពសាមីពាក់ព័ន្ធ។ អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងមានគោលដៅកំណត់ដែលសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយមានវិសាលភាពអនុវត្តចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។ ជាងនេះទៀត អនុក្រឹត្យ១០៩នេះ បានបញ្ជាក់ពីបេសកកម្មដឹកនាំរបស់ក្រសួងមហាផ្ទៃ លើការគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ វិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ