សម្តេចក្រឡាហោម ស ខេង៖ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តជួយដល់គ្រប់សហគមន៍ទាំងអស់ក្នុងកា​រដាក់​ស្លាកសញ្ជាឲ្យបានគ្រប់គ្រាន់ ដើម្បីបង្កលក្ខណងាយស្រួលដល់ភ្ញៀវទេសចរ
November 19, 2019    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឲ្យ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ គណៈអភិបាលរាជធានីខេត្តទាំងអស់ថា ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវបន្តជួយដល់​គ្រប់សហគមន៍ទាំងអស់ក្នុងការដាក់ស្លាកសញ្ជាឲ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន (Information) និងស្លាកសញ្ញាបង្ហាញទីតាំងនានា (Communication) ជាពិសេស ស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម ឲ្យសមស្របទៅតាម ស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដា​សហគមន៍​ទេសចរណ៍អាស៊ាន រួមជាមួយ ស្តង់ដាទេសចរណ៍ផ្សងព្រេងរបស់ ក្រសួងទេសចរណ៍ ហើយជាមួយ​នេះសហគមន៍ ត្រូវសហការឲ្យបានជិតស្និតជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់​ធ្វើការគ្រប់គ្រង​លំហូរភ្ញៀវទេសចរ (Tourism Management Flow) ឲ្យបានច្បាស់លាស់។ សម្តេចក្រឡាហោម បានស្នើលើកឡើងបែបនេះក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៨-២០៣០) នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅ​នៅសណ្ឋាគារហ្គាដិនស៊ីធី៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ