សម្តេចក្រឡាហោម ស ខេង អញ្ជើញជាធិបតីបើកវេទិការជាតិអេកូទេសចរណ៍លើកទី១ និងប្រកាសដាក់ឲ្យប្រើ ប្រាស់​គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៨-២០៣០)
November 19, 2019    អ្នកទស្សនា :

     នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជា​ធិបតីក្នុងពិធី​បើកវេទិការជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់​ឲ្យប្រើប្រាស់គោលនយោបាយ​ជាតិអេកូទេសចរណ៍ (២០១៨-២០៣០) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហ្គាដិនស៊ីធី ដោយមានការ​ចូលរួមពី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ទេសចរណ៍ និងអេកូ​ទេសចរណ៍ទូទាំងប្រទេស អង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធនានាជាច្រើនផងដែរ។

     សូមជម្រាបថា ដោយកំណើនវិស័យទេសចរណ៍កម្ពុជាមានការកើនឡើង ហើយក៏ជាកត្តាដ៏មាន​សក្តានុពល​យ៉ាងខ្លាំងក្នុងការចូលរួមជម្រុញការអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើននោះ និងដើម្បីឆ្លើយតបចំពោះការគាំទ្រ​ដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបាន​បង្កើត​ក្រុមការងារអន្តរក្រសួង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ តាម​រយៈសេចក្តីសម្រេចលេខ ១០០ សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ព្រមជាមួយការអនុម័ត គោល​នយោបាយជាតិ អេកូទេសចរណ៍ (២០១៩-២០៣០) នាឱកាសកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។

     ព្រមជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានប្រគល់ពាន់រង្វាន់ ចំពោះជ័យលាភីសហគមន៍ ទេសចរណ៍គំរូទាំង ១៥ សម្រាប់ឆ្នាំ២០១៩នេះ ហើយសម្តេចបានអំពាវនាវឲ្យគ្រប់សហគមន៍ផ្សេងៗទៀត ចូលរួមចលនាប្រឡងប្រណាំងនេះនៅឆ្នាំក្រោយៗទៀត​ឲ្យ បានផុសផុល រួមចំណែកធ្វើឱ្យកម្ពុជា​ក្លាយ​ជាគោលដៅទេសចរណ៍ប្រកប ដោយភាពទាក់ទាញ និងផ្តល់ភាពកក់​ក្តៅដល់ភ្ញៀវទេសចរផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ