នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​៖ កិច្ចប្រជុំ​ថ្នាក់មន្រ្តីជាន់ខ្ពស់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបានដាក់ចេញនូវសូចនាករណ៍ចំនួន២១​ លេីវិស័យចំនួន៤
November 15, 2019    អ្នកទស្សនា :

      ប្រទេសថៃ៖ ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ ការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ នៃប្រទេសហត្ថលេខីអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងបាងកក ប្រទេសថៃ​។

      ពីបាងកកប្រទេសថៃ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ បានប្រាប់ឲ្យដឹងថា​ កិច្ចប្រជុំ​ថ្នាក់មន្រ្តីជាន់ខ្ពស់លេីកនេះគឺប្រព្រឹត្តទៅរយ:ពេល២ ថ្ងៃ ដើម្បីពិនិត្យ​មេីលលទ្ធផលសម្រេចបានតាមរយ:ការអនុវត្តន៍ផែនការអនុតំបន់លេីកទី១០​ពាក់ព័ន្ធនឹងបញ្ហាប្រឈមនិងការវិវត្តន៍ប្រែប្រួលទៅនឹងសភាពការគ្រឿងញៀន​តាមដងទន្លេនិងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលយេីងបានជួបប្រទះកន្លងមក។ 

      ជាមូយគ្នានេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានប្រាប់បន្តថា​ កិច្ចប្រជុំ​បានទទួលស្គាល់ថា គ្រឿងញៀននៅតែជាបញ្ហាប្រឈម និងមានការីករាលដាលគួរអោយកត់សំគាល់ ក្នុងមហាអនុតំបន់ទន្លេមេគង្គ និងបានស្នើប្រទេសក្នុងអនុតំបន់នេះត្រូវរួមសហការគ្នាទប់ស្កាត់និងបង្រ្កាបបញ្ហាចរាចរគ្រឿងញៀននេះ។ អង្គប្រជុំបានសម្រេចកែសម្រួលផែនការសកម្មភាពអនុតំបន់ស្តីពីបញ្ហាគ្រឿងញៀនលើកទី១១ ដើម្បីស្របតាមសភាពការណ៍គ្រឿងញៀននាពេលបច្ចុប្បន្ន ដែលក្នុងនោះអង្គប្រជុំក៏បានស្នើអង្គការUNODCគៀគររកជំនួយបច្ចេក​ទេស និង ថវិកាដេីម្បីគាំទ្រ​ផែនការអនុតំបន់នេះ។  ទន្ទឹមនឹងនេះកិច្ចប្រជុំបានឯកភាព​គ្នាធ្វេីសេចក្តីថ្លែងការណ៍រួម​នៅទីក្រុងបាងកកសុំការអនុម័តពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក៏ដូចជាសុំការអនុម័តផែនការសកម្មភាពអនុតំបន់លេីកទី១១​នេះនៅថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​។

      ជាមួយគ្នានេះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ក៏បានប្រាប់បញ្ជាក់បន្ថែមទៀតថា​ ផែនការសកម្មភាពអនុតំបន់លេីកទី១១​ ដែលមានរយ:ពេលពីរឆ្នាំ២០២០-២០២១​ ដែលនឹងសុំការអនុម័តពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ ដោយឆ្លេីយតបមានប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀនក្នុងតំបន់ទន្លេមេគង្គ​ គឺអនុវត្តន៍លេីវិស័យទាំង៤មាន​ :
១.វិស័យ​គ្រឿងញៀន​ និងសុខភាព​ មានសូចនាករណ៍ចំនួន៦​ 
២.វិស័យ​កិច្ចការអនុវត្តន៍ច្បាប់មាន​សូចនាករណ៍ចំនួន៨
៣.​កិច្ចសហប្រតិបត្តិការរៀបចំលិខិតបទដ្ឋានគតិយុត្ត​ និងការងារយុត្តិធម៌​មានសូចនាករណ៍ចំនួន៣
៤.ការអភិវឌ្ឍឲ្យមាននិរន្តរភាពសម្រាប់ការដាំដុះដំណាំជំនួសអាភៀន​ មានសូចនាករណ៍ចំនួន៤៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ