ឯកឧត្តម អ៉ីវ លាង អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យបឹងព្រះ ខេត្តព្រៃវែង
November 01, 2019    អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ  និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ត្រូវនឹង​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ និងប្រគល់ប័ណ្ណសរសើរ រង្វាន់ជូន​សិស្សពូកែ នៅវិទ្យាល័យបឹងព្រះ ស្ថិតក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ឯកឧត្តមបានមាន​ប្រសាសន៍ថា កត្តាធនធាន​មនុស្សជាកត្តាសំខាន់សម្រាប់ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ ការសិក្សាគ្មានទីបញ្ចប់នោះទេ សូមប្អូនសិស្សានុសិស្ស​ព្យាយាម​ស្រាវជ្រាវអ្វីៗថ្មី ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន។ ការអប់រំជាកូន​សោគន្លឹះសម្រាប់ដោះស្រាយបញ្ហានានាក្នុងគ្រួសារ សង្គម ដែល​រាជរដ្ឋាភិបាលបានយកចិត្តទុកជាចំនុចស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ បញ្ហាផ្លូវ ទឹក ភ្លើង ជារូបវន្តសម្រាប់ការអភិវឌ្ឍប្រទេស ហើយក្រោមការដឹកនាំ​គណបក្សប្រជាជនមិនបានយកពន្ធលើដីស្រែនៅឡើយទេ។

      ឯកឧត្តមបានសំដែងការកោតសសើរ លោកគ្រូ អ្នកគ្រូ អាណា​ព្យាបាល អាជ្ញាធរគ្រប់គ្នាលំដាប់ថ្នាក់ បានចូលរួម​អភិវឌ្ឍវិស័យ​អប់រំ និងផ្តាំផ្ញើរប្អូនៗចៀសអោយផុតពីគ្រឿងញៀន សូមគោរព​ច្បាប់ចរាចរណ៍ និងខិតខំយកអោយបាននិទ្ទេស A។ ពាក់ពន័្ធ​សភាព​ការណ៍បច្ចុប្បន្ន សូមកុំចាញ់កលពីក្រុមអគតិមួយចំនួន កុំចូលរួមក្នុងចលនានេះវាជាអំពើខុសច្បាប់ ក្នុងគោលបំណង​ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាចុង​បញ្ចប់ ឯកឧត្តមបាន​ផ្តាំផ្ញើ សូមប្អូនៗខិតខំរៀនសូត្រចៀសឆ្ងាយពីគ្រឿនញៀន និង​បើកបរគោរពច្បាប់ចរាចរណ៍ ព្រមទាំងបន្តគាំទ្រដល់មូល​និធិ​សិស្សពូកែប្រចាំវិទ្យាល័យជាបន្តបន្ទាប់ ដើម្បីលើកទឹក​ចិត្តដល់​ប្អូនៗ​អោយខិតខំរៀនសូត្រ។ បន្ទាប់មក ឯកឧត្តមបានប្រគល់​ប័ណ្ណសរសើរ រង្វាន់លើកទឹកចិត្តដល់សិស្សពូកែ បានឧបត្ថម្ភ​លោកគ្រូចូលនិវត្តន៍ផង ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ។

      សូមបញ្ជាក់ពិធីនេះ មានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អាជ្ញាធរ សិស្សានុសិស្ស សរុប​ជាង១,០០០នាក់៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ