សម្តេចក្រឡាហោម ស ខេង៖ ក្រុមកីឡាករនគរបាលជាតិកម្ពុជា បាននាំមកនូវកិតិ្តយសជូនជាតិតាមរយៈការដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍ប្រកួត THE 18 WORLD POLICE AND FIRE GAME 2019 នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីខែសីហាកន្លងទៅ
October 31, 2019    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមកីឡា នៃអង្គភាពកីឡាក្រសួងមហាផ្ទៃ ដែលបាននាំមកនូវកិត្តិយសជូនជាតិ និងដណ្តើមបានស្នាដៃល្អៗជាច្រើននៅលើឆាកអន្តរជាតិ ហើយនេះក៏ជាកិត្តិយសមុខមាត់របស់ក្រសួងមហាផ្ទៃផងដែរ។ សម្តេចក្រឡាហោម លើកឡើងបែបនេះនៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឲ្យប្រតិភូថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបានទៅចូលរួមប្រកួតដណ្តើមជើងឯកក្នុងពមរឹត្តិការណ៍ THE 18 WORLD POLICE AND FIRE GAME 2019 កាលពីខែសីហា កន្លងទៅនៅខេត្ត Cheng Du នាសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួង ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ និងយុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អង្គភាពកីឡាក្រសួងមហាផ្ទៃ និងកីឡាករជាច្រើនរូប។

      សម្តេចក្រឡាហោម ក៏បានណែនាំដល់ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងក្រុមកីឡាទាំងអស់ ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់បណ្តុះបណ្តាល បង្វឹក ដលកីឡាករបន្ថែមទៀត ដើម្បីឱ្យកីឡាករទាំងអស់មានសមត្ថភាពគ្រប់គ្រាន់។ ជាងនេះទៀតក្រុងកីឡាករទាំងអស់ ត្រូវបន្តខិតខំព្យាយាមប្រឹងប្រែងហ្វឹកហាក់ និងប្រកួត ដោយប្រើប្រាស់ប្រាជ្ញាស្មារតី និងភាពឆ្លាតវៃរបស់ខ្លួន ដើម្បីឱ្យទទួលបានជោគជ័យថ្មីៗជួនជាតិ និងអង្គភាពបន្ថែមទៀត។ 

      ក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានផ្តល់រវង្វាន់លើកទឹកចិត្តដល់ គ្រូបង្វឹក និងកីឡាករ ដែលទទួលបានជ័យលាភីរួមមានដូចខាងក្រោម៖
១.ជ័យលាភីមេដៃមាសកីឡាប្រណាំងទូកនាគ ចំនួន ១២នាក់ ក្នុងម្នាក់ចំនួន ៨០០ដុល្លារ 
២.ជ័យលាភីមេដៃមាសកីឡាការ៉ាតេ ៥នាក់ ក្នុងមួយនាក់ចំនួន ៣០០ដុល្លារ 
៣.ជ័យលាភីមេដៃប្រាក់ ១៧នាក់ ក្នុងមួយនាក់ចំនួន ១៥០០ដុល្លារ 
៤.ជ័យលាភីមេដៃសំរិតឯកត្តជន ១០នាក់ ក្នុងមួយនាក់ចំនួន ១០០០ដុល្លារ 
៥.ជ័យលាភីមេដៃសំរិតកីឡាបាល់ឱប ១៣នាក់ ក្នុងមួយនាក់ចំនួន ៥០០ដុល្លារ
៦.ប្រតិភូ គ្រូបង្វឹក ២៣នាក់ ក្នុងមួយនាក់ចំនួន ៥០០ដុល្លារ។

      សូមជម្រាបថា អង្គភាពកីឡាក្រសួងមហាផ្ទៃ ត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បច្ចុប្បន្ននេះអង្គភាពកីឡាក្រសួងមហាផ្ទៃ មានមន្ត្រីសរុបជាង ៣០០នាក់ រួមទាំង គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងចាស់ទាំងថ្មីគិតពីឆ្នាំ (២០១៧-២០១៩)៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ