អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី សភាពការណ៍បច្ចុប្បន្ន ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីក្រោមចំណុះ
October 30, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី សភាពការណ៍បច្ចុប្បន្ន ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីក្រោមចំណុះអគ្គនាយដ្ឋានសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងជាច្រើនរូប។

      ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ អំពីសភាពការណ៍ថ្មីៗ ត្រួតពិនិត្យ ពង្រឹងសមត្ថភាព គុណភាព ដល់មន្រ្តីនគរបាលជាតិ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឲ្យយកចិត្តទុកដាក់ ក្នុងការពង្រឹង សន្តិសុខ របស់សង្គម ជាពិសេស ការធានាសន្តិភាព ស្ថិរភាពនយោបាយ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការងារ ព្រមទាំងចូលរួមថែរក្សាសន្តិសុខ ស្ថិរភាពសង្គមជូនប្រជាពរដ្ឋឱ្យបាន។ លើសពីនេះទៀត ឯកឧត្តម បានណែនាំដល់មន្រ្តីនគរបាលទាំងអស់សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភានេះ ត្រូវតែយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំដែលបានដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ លើមូលដ្ឋាន នៃការរក្សាការពារសុខ សន្តិភាព ស្ថិរភាព និងសុវត្ថិភាពក្នុងសង្គម ការពង្រឹងកិច្ចដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ការទាក់ទាញវិនិយោគិន និងការបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា។ ឯកឧត្តមក៏បានណែនាំដល់មន្រ្តីទាំងអស់ ចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅតាមមូលដ្ឋាន សំដៅរួមគ្នាថែរក្សាសុខ សុវត្ថិភាពនៅតាមមូលដ្ឋានភូមិ ឃុំ រៀងៗខ្លួន។

      ឯកឧត្តម បានបន្ថែមថា មន្រ្តីទាំងអស់ត្រូវពង្រឹងសាមគ្គីភាព ការយោគយល់អធ្យាស្រ័យគ្នា ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជារវាងជាប្រជាជន និងប្រជាជនក្នុងសហគមន៍ ពិសេសនៅពេលមានទុក្ខធុរៈផ្សេងៗ ដោយមិនរើសអើង និងដោយមិនប្រកាន់និន្នាការនយោបាយ។

      ជាងនេះទៀត ឯកឧត្តមបានបញ្ជាក់ទៀតថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការថែរក្សាការពារសុខ សន្តិភាព ស្ថិរភាពសណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម គឺបានបង្ហាញអំពីស្មារតីស្នេហាជាតិ ឯកភាពជាតិរួមគ្នាជាធ្លុងមួយ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែសម្បូរសប្បាយជាបន្តទៀត៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ