ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចុះមូលដ្ឋានក្នុងខេត្តព្រះសីហនុ ដើម្បីណែនាំ និងផ្សព្វផ្សាយពីតួនាទីភារៈកិច្ចសម្រាប់អនុវត្តអោយកាន់តែមានប្រសិទ្ធភាព
October 29, 2019    អ្នកទស្សនា :

      នាថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សិលា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកកំពង់សិលាខេត្តព្រះសីហន ដោយមានការចូលរួមអមដំណើរដោយ អភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក សមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

      នាឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់ក្រុមការងារនូវគោលការណ៍សំខាន់ៗ៣ចំណុចស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងាររួមមាន៖

១.ក្រុមការងារគ្រប់ថ្នាក់ មានតួនាទីដឹកនាំសម្របសម្រួល និងផ្ដល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានា ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈម សំណើសំណូមពរនានារបស់ប្រជាពលរដ្ឋដោយមិនមានការរើសអើង។

២.ផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។

៣.ស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពនៃជីវភាពសង្គម និងជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈ និងការចុះប្រាស្រ័យទាក់ទងដោយផ្ទាល់តាមគ្រួសារប្រជាពលរដ្ឋ ដោយផ្ដោតជាសំខាន់លើគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះនានាតាមមូលដ្ឋាន។

      ក្រោយពីពិធីសំណេះសំណាល និងប្រកាសសមាសភាពសមាជិករួច ឯកឧត្តម កៅ ខុនដារ៉ា ក៏បានកំណត់ផែនការលើកទិសដៅសម្រាប់អនុវត្តការងារបន្ត ដល់ក្រុមការងារចុះមូលដ្ឋានមានដូចខាងក្រោម៖

១.រួមគ្នាខិតខំថែរក្សា សុខសន្តិភាព ស្ថេរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមមូលដ្ឋាននីមួយៗឲ្យបានល្អប្រសើរ។
២.រៀបចំវេទិការសាធារណៈ តាមឃុំ ភូមិ  និងចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្ដាប់បានទុក្ខកង្វល់ បញ្ហាប្រឈម និងស្ថានភាពនៃជីវភាពជាក់ស្ដែងរបស់ប្រជាជនសម្រាប់ជាមូលដ្ឋានដល់ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ចរៀបចំផែនការសកម្មភាព ធ្វើការដោះស្រាយបានជាក់ស្ដែង និងទាន់ពេលវេលា។
៣.ខិតខំលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយសំណើ សំណូមពរនានា របស់ប្រជាពរដ្ឋ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត័មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ