សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមាព្រះវិហារ វត្តសុវណ្ណសាមគ្គី (ហៅវត្តតាអេង) ស្រុកពាមជរ ខេត្តព្រៃវែង
May 17, 2017    អ្នកទស្សនា :

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី  បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមាព្រះវិហារ វត្តសុវណ្ណសាមគ្គី ហៅ(វត្តតាអេង) ស្ថិតនៅក្នុងភូមិអង្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង។ នាឱកាសបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងព្រះវិហារថ្មី វត្តសុវណ្ណសាមគ្គី សម្តេចបានសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ និងមន្រី្តគ្រប់ជាន់ថ្នាក់អំពីការធ្វើការងារ អាជីវកម្ម និងការអញ្ជើញចូលរួមធ្វើបុណ្យបញ្ចុះខណ្ឌសីមា ព្រោះបុណ្យនេះកម្រកើតមានឡើងណាស់ ដូច្នេះយើងជាប្រជាពលរដ្ឋខ្មែរត្រូវចេះជួយថែរក្សាគាំទ្រ សាមគ្គីគ្នានិងសន្សំសេចក្តីល្អដើម្បីកប់ទុក្ខក្នុងព្រះពុទ្ធសាសនានាពេលអនាគតជាតិ និងផ្តាំផ្ញើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកុំភ្លេចទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ទាំងអស់គ្នានាពេលខាងមុខនេះ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ