ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើរសុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះថា នាថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ខាងមុខ ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់បន្ថែមទៀតលើសំណើរ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់អង្គការសង្គមស៊ីវិល៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា