ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សាកែសម្រួលអនុក្រឹត្យលេខ១០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ
October 28, 2019    អ្នកទស្សនា :

      នៅរសៀលថ្ងៃចន្ទទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកែសម្រួលអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានា មន្រ្តីជំនាញ និងអង្គភាពចំណុះពាក់ព័ន្ធជាច្រើន។

      សូមជម្រាបថា​ ការប្រជុំពិភាក្សាព្រាង និងកែសម្រួលលើអនុក្រឹត្យ១០៩នេះ​ គឺធ្វើឡើងជាមួយអគ្គនាយកដ្ឋាន និងអង្គភាពសាមីពាក់ព័ន្ធក្រោមចំណុះនានា នៃក្រសួងមហាផ្ទៃ ដែលអនុក្រឹត្យនេះនិងត្រូវរៀបចំបើកកិច្ចប្រជុំសម្រេចចុងក្រោយ បន្ទាប់ពីបានពិភាក្សាល្អិតល្អន់កែសម្រួលដោយមានការឯកភាពពីបណ្តាអង្គភាពសាមីពាក់ព័ន្ធរួចមក ជាងនេះទៀតអនុក្រឹត្យនេះកំពុងត្រូវបានកែសម្រួលឱ្យបានសមស្របស្តីពីការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ៕ រតនា

 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ