ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្ន
October 28, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទទី ២៨ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្ន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ នៃក្រុមប្រឹក្សានីតិកម្មជាច្រើនរូប។

      កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ និងពង្រឹងពីតួនាទីភារកិច្ចរបស់មន្រ្តីទាំងអស់ ក្នុងការអនុវត្តការងារ និងការថែរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពសង្គម ជាពិសេសការឆ្លើយតបបានទាន់ពេលវេលា តាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ