ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ លើការងារអន្តោប្រវេសន៍
October 25, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

      ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺជាកិច្ចប្រជុំក្រុមការងារតាក់តែងព្រាងច្បាប់អន្តោប្រវេសន៍ ដែលមានសមាសភាពក្រុមការងារចំនួន១២នាក់ ដែលរួមគ្នាពិភាក្សា ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះអនុវត្តចំពោះជនអន្តោប្រវេសន៍គ្រប់ប្រភេទអោយកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមបានបន្តថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺមាន សារៈសំខាន់ណាស់ សម្រាប់ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ ដើម្បីឲ្យសមស្របតាមការវិវត្តន៍របស់សង្គមបច្ចុប្បន្ន។
 
      ឯកឧត្តម បានបញ្ជាក់ថា ជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា ការធ្វើច្បាប់អន្តោប្រសេន៍នេះគឺ មានចំនួនពីរលើករួចមកហើយ ដែលលើកទី១គឺនៅក្នុងឆ្នាំ១៩៥៦ នៅពេលដែលព្រះករុណា សម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គដាក់រាជ្យ ដើម្បីធ្វើជានាយករដ្ឋមន្ត្រី ហើយ ព្រះអង្គបានចាត់ចែងកសាងច្បាប់អន្តោប្រវេសន៍នេះដំបូងនៅព្រះរាជាណាចក្រកម្ពុជា  ហើយច្បាប់នោះបានអនុវត្តរហូតមកដល់ឆ្នាំ ១៩៧០។ ឯកឧត្តមបន្តទៀតថា លើកទី២ច្បាប់អន្តោប្រវេសន៍នេះ ត្រូវបានយកមកកែសម្រួល និងបង្កើតថ្មីម្តងទៀតនៅឆ្នាំ ១៩៩៤ ហើយបានអនុវត្តរហូតមកដល់សព្វថ្ងៃនេះ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ