ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សា ក្រុមការងារតាមដាន Facebook របស់ សម្តេចតេជោ ហ៊ុន សែន និងប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម សារព័ត៌មានផ្សេងៗដែលទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ
October 17, 2019    អ្នកទស្សនា :

    

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំពិភាក្សា ក្រុមការងារ​តាមដាន​សង្គម (Facebook) របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា និងប្រព័ន្ធទំនាក់ទំនង បណ្តាញសង្គម និងសារព័ត៌មាន (Media and Social Network) ផ្សេងៗទាក់ទងនឹង សមត្ថកិច្ចរបស់ក្រសួង មហាផ្ទៃ ដោយមានការចូលរួមពី អគ្គលេខា​ធិការ​រង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គនាយករង នៃអគ្គ នាយកដ្ឋានរដ្ឋបាល អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ អនុប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំង អគ្គនាយករង នៃអគ្គនាយកដ្ឋាននានា និងប្រធាននាយកដ្ឋាន ពាក់ព័ន្ធជា ច្រើនរូបផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សារៀបចំយន្តការនានា ក្នុងការឆ្លើយតប និងដោះស្រាយចំពោះ​មតិ​មហាជនដែល បានលើកឡើង ឬចូលបញ្ចេញមតិនៅក្នុងទំព័រទំនាក់ទំនងហ្វេសប៊ុក (facebook) របស់​សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងទំព័រ​បណ្ដាញទំនាក់ទំនងសង្គម និងសារព័ត៌មាន ផ្សេងៗដែលទាក់ទងទៅនិងសមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ។

ដោយបច្ចុប្បន្នប្រទេសកម្ពុជា កំពុងមានការរីកចម្រើនខ្លាំងលើវិស័យនានា ជាពិសេសវិស័យបច្ចេកកម្ពុជា ទំនើបបែប សុីវីល័យ ទន្ទឹមនោះប្រជាពលរដ្ឋក៏ចាប់ផ្ដើមរស់នៅដោយប្រើប្រាស់មធ្យោបាយតាមបែបបច្ចេកវិទ្យាទំនើប ឯកឧត្តម ហ៊ុយ វណ្ណៈ បានមានប្រសាសន៍លើកឡើងថា ដោយសម្លឹងមើលឃើញនៅការសំដែងមតិ ក៏ដូចជាការរិះគន់ ជា សាធារណៈ មានការកើនឡើងនោះ ឯកឧត្តម បានស្នើឱ្យសមាជិកក្រុមការងារទាំងអស់ ដែលមានតួនាទីភារកិច្ចក្នុង ក្របខណ្ឌក្រុមការងារ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនទៅតាមជំនាញរៀងៗខ្លួន ដើម្បីឆ្លើយតប និង ការដោះស្រាយឱ្យបានទាន់ពេលវេលា៕រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ