សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ចំនួន០៤ ដល់ក្រសួងអប់រំ ដើម្បីលើកកម្ពស់វិសាលភាពវិស័យអប់រំរបស់កម្ពុជាកាន់តែមានគុណភាពក្នុងយុគសម័យឌីជីថល
October 05, 2019    អ្នកទស្សនា :

      ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាគ្រូបង្រៀន ០៥ តុលា នាវិទ្យាស្ថានជាតិអប់រំ
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងជាអនុសាសន៍ចំនួន០៤ ដល់ក្រសួងអប់រំ ដើម្បីលើកកម្ពស់វិសាលភាពវិស័យអប់រំរបស់កម្ពុជាកាន់តែមានគុណភាពក្នុងយុគសម័យឌីជីថល ដែលរួមមាន៖

១-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវជំរុញការអប់រំ digital ឲ្យទាន់សភាពការណ៍ជាតិ តំបន់ និងសាកលលោក
២-ក្រសួងអប់រំ ត្រូវរៀបចំប្រព័ន្ធអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំរួមទាំងវគ្គវិក្រឹតការតាមគ្រប់រូបភាពដើម្បីលើកកម្ពស់គុណវុឌ្ឍិ និង សមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិតជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប
៣-ក្រសួងអប់រំ ត្រូវបន្តកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សាស្ត្រាចារ្យតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែងរបស់សាលារៀនសម្រាប់បម្រើដល់ការរៀន និងបង្រៀនបែបថ្មី
៤-ក្រសួងអប់រំ និងអ្នកពាក់ព័ន្ធត្រូវបង្កលក្ខណៈងាយស្រួលឲ្យលោកគ្រូ អ្នកគ្រូមានឱកាសទទួលបានការអភិវឌ្ឍសមត្ថភាព៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ