សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងទិវាគ្រូបង្រៀនឆ្នាំ២០១៩
October 05, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃសៅរិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ឆ្នាំ២០១៩ ក្រោមប្រធានបទ " គុណភាពគ្រូបង្រៀនជាមូលដ្ឋាននៃយុគសម័យឌីជីថល " នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពី គណៈប្រតិភូរាជរដ្ឋាភិបាល គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា តំណាងគ្រឹះស្ថានអប់រំនានា បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនផងដែរ។

      សូមបញ្ជាក់ថា៖ ទិវាគ្រូបង្រៀន ៥ តុលា ត្រូវបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណី នៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំ អំណត់ព្យាយាមក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាលដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ។ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ