ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ ស្តីពីការធ្វើកំណែវិញ្ញាសាសរសេរ នៃការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៩ 
October 02, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួងមហាផ្ទៃ នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា ស្តីពីការធ្វើកំណែវិញ្ញាសាសរសេរ នៃការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពី ប្រធាននាយកដ្ឋានបុគ្គលិក តំណាងក្រសួងមុខងារសាធារណៈ គណៈកម្មការ អនុគណៈកម្មការកំណែវិញ្ញាសា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

      ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សំអឿន ក៏បានមានប្រសាសន៍ណែនាំដល់គណៈកម្មការ និងអនុគណៈកម្មការកំណែវិញ្ញាសាទាំងអស់ ឱ្យធ្វើកំណែប្រកបដោយសុក្រឹតភាព  ភាពត្រឹមត្រូវ និងត្រូវពន្លឿនឱ្យបានឆាប់រហ័ស ដើម្បីប្រកាសលទ្ធផលជូនដល់បេក្ខជនទាំងអស់នៅទូទាំងប្រទេស។ ឯកឧត្តម បានបន្តថាក្នុងការធ្វើកំណែវិញ្ញាសារនេះគឺដើម្បីចម្រាញ់ រកឱ្យឃើញនូវបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ ដែលនឹងត្រូវជ្រើសរើសយកឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៩នេះ។

      សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ក្រសួងមហាផ្ទៃ បានរៀបចំការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល
 នៅតាមរាជធានី-ខេត្ត៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ