នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ដែលហៅកាត់ថា(គ.ស.អ) ស្តីពី កិច្ចការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងកិច្ចប្រជុំនេះគឺធ្វើការពិភាក្សាលើការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ដឹកនាំក្នុងការពិភាក្សា ហើយឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាអនុប្រធាន។
គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍(គ.ស.អ)នេះកើតឡើង ដោយផ្តើមចេញពីផែនការអន្តរស្ថាប័ន និងប្រតិទិនទាំងនេះ គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ក៏ដូចជា គ.ស.អ បានរៀបចំសេចក្តីសម្រេចបន្ថែមទៀត សម្រាប់អនុវត្តការងាររបស់ខ្លួនដែលសេចក្តីសម្រេចនោះ រួមមាន៖
១-សេចក្តីសម្រេចលេខ ៨៦ សសរ ចុះថ្ងៃទី១២ ខែសីហ