អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំការអនុវត្តនីតិវិធីលទ្ធកម្ម បើកកញ្ចប់ឯកសារដេញថ្លៃចំនួន៣គម្រោង
August 29, 2019    អ្នកទស្សនា :

     អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ  នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំការអនុវត្តនីតិវិធីលទ្ធកម្ម បើកកញ្ចប់ឯកសារដេញថ្លៃចំនួន០៣គម្រោង ក្រោមអធិបតី ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ សម្រាប់នាយកដ្ឋានផែនការសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ និង០៣គម្រោងទៀតសម្រាប់នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែក​សន្តិសុខ សាធារណៈ។
     កិច្ចប្រជុំការអនុវត្តនីតិវិធីលទ្ធកម្មនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ,  ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារនិងហិរញ្ញវត្ថុ, ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានអង្គភាពលទ្ធកម្ម ,តំណាងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងក្រុមហ៊ុននិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ គឹមអាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ