សម្តេចក្រឡាហោម ស ខេង បានជំរុញដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់អនុវត្តកិច្ចការ និងបង្កភាពងាយស្រួលដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលប្រតិបត្តិការ ក្នុងមូលដ្ឋានរបស់ខ្លួន
August 29, 2019    អ្នកទស្សនា :

     មានប្រសាសន៍នៅចំពោះមុខបណ្តា អភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត សមាគម និង​អង្គការមិន​មែនរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងវេទិកាភាព​ជាដៃ​គូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ សម្តេចក្រឡាហោម ស​​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្ត​ទុកដាក់អនុវត្ត​កិច្ចការ និងបង្កភាពងាយ​ស្រួលដល់​សមាគម និង​អង្គការមិនមែនរដ្ឋាភិបាលដែលប្រតិបត្តិការក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវអនុវត្តកិច្ចការ​មួយ​ចំនួន​រួមមាន៖ ១.ត្រូវបន្តសម្របសម្រួល និងបង្កលក្ខណៈ​ងាយ​ស្រួ​ល​​ដល់អង្គការសង្គមស៊ីវិល ដែល​បា​ន​​ចុះ​បញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និង​អង្គការមិនមែនរដ្ឋាភិបាល​បរទេស ដែលបានចុះ​អនុស្ស​រណៈនៅក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ ក្នុងការ​ធ្វើ​សកម្ម​ភា​ព​ដោយសេរី គ្មានការគំរាម​កំហែង និងមិនលំអៀង ស្រប​តាមច្បាប់ស្តីពីសមាគម និង​អង្គការ​មិន​មែ​ន​រដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្ត​នា​នា​​ជាធរមាន, ២.រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋបាលរាជធានី ខេត្ត ជាមួយអង្គការសង្គមស៊ីវិល ឱ្យបានទៀងទាត់តាមការកំណត់ និងត្រូវរាយការណ៍អំពីលទ្ធផល​ជូនមក​ក្រសួងមហាផ្ទៃ, ៣.រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវខិតខំផ្សព្វផ្សាយតាមវេទិកាសាធារណៈកម្មវិធី ឬកិច្ច​ប្រ​ជុំ​​នា​នា ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ​ឱ្យយល់ដឹងពីច្បាប់នៃការខ្ចីប្រាក់ និងកាតព្វកិច្ច​សងប្រាក់ ​ព្រមទាំង​ត្រូវមានការប្រុងប្រយ័ត្នជាប្រចាំចំពោះសកម្មភាព​របស់​ភ្នាក់ងារ​សមាគ​ម និ​ង​អង្គការមិនមែនរដ្ឋាភិបាល​ដែល​ធ្វើសកម្មភាពមិនស្របនឹងច្បាប់ និងមាន​ការបោក​បញ្ឆោត​ប្រជា​ពលរដ្ឋ ដើម្បីទទួលបានកម្ចី​ដោយសន្យាផ្តល់នូវ​ការ​ប្រាក់ខ្ពស់, ៤.រដ្ឋបាលរាជធានី ខេត្ត​ ត្រូវណែនាំដល់អាជ្ញាធររដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភ្នាក់​ងារ​ភូមិ ដែលស្ថិតក្នុង​​ដែន​សមត្ថកិច្ចរបស់ខ្លួន មិនត្រូវដើរតួនាទីជាភ្នាក់ងារ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុនោះឡើយ ទោះបីក្នុងរូបភាព​ណាក៏ដោយ។
     គូររំលឹកដែរថា តាមរយៈលទ្ធផលនៃវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល​លើក​ទី២ កន្លងមក ក្រសួងមហាផ្ទៃបានដាក់ចេញនូវសេចក្តីជូនដំណឹង ដោយតម្រូវឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវរៀប​ចំវេទិកាពិគ្រោះ​យោបល់រវាងរដ្ឋបាលរាជធានី ខេត្ត ជាមួយនឹងអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន។ ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ បានពិនិត្យឃើញថា សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​​ រួម​ទាំង​សហគមន៍​នានានៅ​មូលដ្ឋាន​ មាន​សិទ្ធិសេរីភាព​ពេញលេញក្នុង​ការ​ធ្វើ​សកម្ម​ភា​ព​ស្របតាមច្បាប់ជាធរមាន មានការ​យល់​ដឹ​ង​ច្រើន និងផ្តល់កិច្ចសហការកាន់តែល្អប្រសើរ​ជាមួយ​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋា​ភិ​បា​ល​​​ និង​សហគមន៍​នានានៅ​មូលដ្ឋាន​៕គឹម​អាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ