នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការអង្កេតស្រាវជ្រាវ ករណី អធិការនគរបាលខណ្ឌ១រូប នៅរាជធានីភ្នំពេញ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ៕ រតនា
ប្រភព៖ អគ្គាធិការដ្ឋាន