ក្រសួងមហាផ្ទៃ រៀបចំវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣
August 29, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង អង្គការ ស្ថានប័ន និងមន្រ្តីពាក់ព័ន្ធនានា នាទីស្តីការក្រសួងមហាផ្ទៃ។
      វេទិកានេះ ធ្វើឡើងដើម្បីពិភាក្សាលើសេចក្តីពិគ្រោះយោបល់ស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងមានតំណាងក្រសួង អង្គការ ស្ថាប័ន ដែលមានភារកិច្ចទទួលខុសត្រូវ ឡើងធ្វើបទបង្ហាញពី តួនាទីភារកិច្ច បញ្ហាប្រឈមផ្សេងៗ និងវឌ្ឍនភាពការងាររបស់ខ្លួន ដើម្បីស្វែងរកធាតុចូលនានា ដើម្បីដោះស្រាយ និងសំណូមពរផងដែរ។ ហើយវេទិកានេះ ក៏បានអនុញ្ញាតឲ្យអង្គវេទិកាទាំងមូល ចោទជាសំនួរ ចំលើយ រវាងអង្គការសង្គមស៊ីវិល និងតំណាងរាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពជាដៃគូល្អ និងដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់រួមគ្នា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ