គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បិទវគ្គបណ្តុះបណ្តាលស្តីពី ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច មន្រ្តីនគរបាលយុត្តិធម៌
August 28, 2019    អ្នកទស្សនា :

       នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច មន្រ្តីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសនាម សិក្ខាកាម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ 
      ក្នុងឱកាសនេះ ឯកឧត្តម មៀច សុផាន់ណា បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់បណ្តុះបណ្តាល និងសិក្សារហូតដល់ចប់កម្មវិធីដោយជោគជ័យ។​​​ឯកឧត្តមក៏បានផ្តាំផ្ញើ និងណែនាំដល់មន្រ្តីសិក្ខាកាមទាំងអស់ឲ្យយកចំណេះដឹងដែលបានពីការរៀនសូត្រនេះយកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យ។
​​​      សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ គីនៅថ្ងៃទី២៣ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់មន្រ្តីអនុវត្តច្បាប់នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)អំពីនីតិវិធីអនុវត្តច្បាប់ផ្សេងៗ ដែលមានចែងក្នុងក្រមនីតិ វីធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច មន្រ្តីនគរបាលយុត្តិធម៌ ក្នុងគោលបំណង ដើម្បីពង្រឹងមន្រ្តីអនុវត្តច្បាប់ឲ្យកាន់តែមានសមត្ថភាព ពេលចុះបង្រ្កាបផលិតផលក្លែងក្លាយ និងហានិភ័យរបស់សមត្ថកិច្ចជំនាញ ពេលដែលចុះបង្រ្កាបទីតាំងផលិតផលក្លែងក្លាយ៕ រតនា


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ