ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ASOD លើកទី៤០ ស្របពេលដែលកម្ពុជាបាននឹងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀន
August 28, 2019    អ្នកទស្សនា :

     ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២នៃកិច្ចប្រជុំ​ថ្នាក់មន្រ្តី​ជាន់​ខ្ពស់អាស៊ានស្តីពីកិច្ចការគ្រឿងញៀនលើកទី៤០ ស្របពេលដែលកម្ពុជាបាននឹងកំពុងផ្តោតការយកចិត្តទុក​ដាក់យ៉ាងសកម្មដូចភ្លៀងរលឹមក្នុងការអនុវត្តផែនការសកម្មភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​លើកទី៤ នៅទូទាំងប្រទេស និងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃយន្តការសុវត្ថិភាព ទន្លេមេគង្គដែលមាន​គោល​ដៅ​ដ៏សំខាន់ក្នុងការបង្ការ និងទប់ស្កាត់ការផលិត ការចរាចរ ការជួញដូរ គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទចេញ​ពីតំបន់ត្រីកោណមាសជាការចូលរួមចំណែកដ៏ធំធេងទាំងក្នុងក្របខណ្ឌតំបន់អាស៊ាន និងពិភពលោកទាំងមូល។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់​ខ្ពស់អាស៊ានស្តីពីកិច្ចការគ្រឿងញៀនលើកទី៤០  ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសសហគមន៍​អាស៊ាន​​សរុបជិត២០០នាក់ នៅថ្ងៃអង្គារ ទី២៨ ខែសីហា  ឆ្នាំ ២០១៩។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនទាំងនៅក្នុងតំបន់យើង និងសកល​លោកមិនមានសញ្ញាថយចុះនោះឡើយ ដែលនេះបានបង្កជាបញ្ហាអសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានស្នើសុំតាមរយ:យន្តការ ASOD ឲ្យផ្តោត​ការយកចិត្តទុកដាក់ពង្រឹងនូវប្រសិទ្ធភាពការងារឲ្យស្របទៅនឹងស្ថានភាពថ្មីនៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់យើងធ្វើការទទួលខុសត្រូវរួមគ្នាឲ្យបានខ្លាំងក្លា  ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទទួលខុសត្រូវឲ្យចំគោលដៅ​ឆ្លើយតបបានគ្រប់ជ្រុងជ្រោយសមស្របនឹងស្ថានភាពជាក់ស្តែង និងពង្រឹងសមត្ថភាពជំនាញចែករំលែក​ព៍ត៌មាន​ឲ្យគ្នាទៅមកក្នុងការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែនដើម្បីលុបបំបាត់នូវបណ្តាញក្រុមឧក្រឹដ្ឋជនឆ្លងដែនខុសច្បាប់ដែលតែងតែធ្វើសកម្មភាពគំរាមដល់សន្តិសុខការអភិវឌ្ឍន៍របស់ប្រជាជននិងសហគមន៍របស់យើង និងសូមគាំទ្រនូវគោលនយោបាយភូមិឃុំ/សង្កាត់ ស គ្មានគ្រឿងញៀនរបស់កម្ពុជា៕ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ