គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រៀបចំសិក្ខាសាលាស្តីអំពី កិច្ចបង្ការ និងការឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍
August 27, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំសិក្ខាសាលាស្តីអំពី កិច្ចបង្ការ និងការឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារ ក្នុងវិស័យ ទេសចរណ៍ "The Prevention of Sexual Exploitation of Children in travel and Tourism ( SECTT)"  ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍ និងស្វែងរកធាតុចូលដើម្បីកំណត់យុទ្ធសាស្រ្ត និងសកម្មភាពគន្លឹះក្នុងការប្រយុទ្ធប្រឆាំងការជួញដូរ និងការរំលោភបំពានផ្លូវភេទលើកុមារ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធនានា។

      សិក្ខាសាលានេះ តម្រូវឲ្យអ្នកទទួលខុសត្រូវមកពី តំណាង ក្រសួង អង្គការ  និងស្ថាប័នពាក់ព័ន្ធទាំងអស់ឡើងធ្វើបទបង្ហាញពី បញ្ហាប្រឈមពាក់ព័ន្ធនិងការអនុវត្តការងារកន្លងមក និងលើកជាគោលនយោបាយ វិធានការនានា ដើម្បីកំណត់ធាតុចូលក្នុងការរៀបចំយុទ្ធសាស្រ្តសម្រាប់ជាទិសដៅអនុវត្តបន្ត។ ហើយក៏បើកឲ្យមានការចូលរួមជាសំនួរ ចម្លើយក្នុងន័យស្វែងយល់បន្ថែមពីចំណុចខ្វះខាតលើកត្តាផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាសាលានេះប្រព្រឹត្តទៅប្រកដដោយភាពជោគជ័យ និងទទួលលទ្ធផលល្អ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ