គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បើកវគ្គបណ្តុះបណ្តាលស្តីពី ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច មន្រ្តីនគរបាលយុត្តិធម៌
August 23, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច មន្រ្តីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសនាម សិក្ខាកាម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

      វគ្គបណ្ដុះបណ្ដាលនេះ មានវាគ្មិន គឺលោក ឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យរង សេង សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវ វិទ្យាស្ថាននគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា និង លោក ឧត្តមសេនីយ៍ត្រី តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ។

      ឯកឧត្តម មៀច សុផាន់ណា បានមានប្រសាសន៍បើកកម្មវិធីថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងការយល់ដឹងរបស់មន្រ្តីពាក់ព័ន្ធទាំងអស់ ទាក់ទងនឹងការធ្វើប្រតិបត្តិការ  និងការបង្រ្កាប ហើយឯកឧត្តម ក៏បានណែនាំឲ្យមន្រ្តីសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់សិក្សាស្វែងយល់ឲ្យបានច្បាស់ក្នុងវគ្គបណ្តុះបណ្តាលនេះ។ ឯកឧត្តម លើកឡើងបន្តថា និងខិតខំស្វែងរក និងអញ្ជើញវាគ្មិនតំណាងក្រសួងពាក់ព័ន្ធនានា មកធ្វើបទបង្ហាញពីចំណេះដឹងផ្នែកច្បាប់ និងនីតិវិធីអនុវត្តផ្សេងៗសម្រាប់ថ្ងៃបិទវគ្គ ដែលនិងធ្វើនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ខាងមុខ ហើយនិងបន្តបើវគ្គបណ្តុះបណ្តាលដែលពាក់ព័ន្ធជំនាញផ្សេងៗបន្តបន្ទាប់ទៀតសម្រាប់ការពង្រឹងសមត្ថភាពរបស់មន្រ្តីអនុវត្ត។

      ក្នុងការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺបង្កើតឡើងក្នុងគោលបំណងដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់មន្រ្តីអនុវត្តច្បាប់នៃគណៈកម្មាធិការ (គ.ប.ផ.ក)អំពីនីតិវិធីអនុវត្តច្បាប់ផ្សេងៗ ដែលមានចែងក្នុងក្រមនីតិវីធីព្រហ្មទណ្ឌ និង តួនាទី ភារកិច្ច មន្រ្តីនគរបាលយុត្តិធម៌ ក្នុងគោលបំណង ដើម្បីពង្រឹងមន្រ្តីអនុវត្តច្បាប់ឲ្យកាន់តែមានសមត្ថភាព ពេលចុះបង្រ្កាបផលិតផលក្លែងក្លាយ និងហានិភ័យរបស់សមត្ថកិច្ចជំនាញ ពេលដែលចុះបង្រ្កាបទីតាំងផលិតផលក្លែងក្លាយ។

      ក្នុងឱកាសនេះ គ្រូឧទ្ទេសនាមនីមួយៗ នឹងឡើងធ្វើបទបង្ហាញស្តីពី នីតិវិធីផ្សេងៗ ដែលពាក់ព័ន្ធនិងការពង្រឹងតួនាទី ភារកិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ ព្រមទាំងបើកឲ្យមានការចូលរួមជាសំនួរ-ចម្លើយ ដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម៕ រតនា
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ