ឯកឧត្តម សក់ សេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋលេខាធិការក្រសួងការបរទេសស្វីស
July 31, 2019    អ្នកទស្សនា :

     នារសៀលថ្ងៃ ពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្រ្តីស្តី​ទី​ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោកជំទាវ ​Pascala BEARISWYL រដ្ឋលេខាធិការ ក្រសួងការបរទេសស្វីស ចូលសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជារូបផងដែរ
     ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍សម្ដែងនូវការអរគុណចំពោះ​រដ្ឋាភិបាលស្វីសដែលបានជួយមក​រដ្ឋាភិបាល​កម្ពុជាលើវិស័យសុខាភិបាលតាមរយៈមន្ទីរពេទ្យគន្ធបុប្ជា និងចំពោះការជួយគាំទ្រមកលើកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិដែលកន្លងមកធ្វើគាត់បានជួយកំណែទម្រង់នេះរយៈពេល ៣ ឆ្នាំបានបញ្ចប់ហើយ ប៉ុន្តែ​គម្រោងនេះបានបន្តទៀតតាមរយៈធនាគារពិភពលោកដែលមានទឹកប្រាក់ប្រមាណ ៤,១០០,០០០ដុល្លា។ ឯកឧត្តមក៏បានស្នើសុំឲ្យរដ្ឋាភិបាលស្វីសជួយរៀបចំកសាងផែនជាតិលើកទី២ក្នុងការជួយជំនួយបច្ចេកទេស ដើម្បីឲ្យផែនការលើកទី២នេះបន្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ៕ គឺមអាន

ដោយ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ