សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចពិភាក្សាគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប
April 19, 2017    អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាមួយស្តីអំពី ផែនការសកម្មភាពទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលរៀបចំដោយគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប។ ក្នុងកិច្ចពិភាក្សានោះ គណៈកម្មការអន្តរក្រសួងបានធ្វើរបាយការណ៍លទ្ធផលការងារ និងទិសដៅបន្តគោរព ជូនដល់ សម្តេចក្រឡាហោម ស ខេង និងអង្គប្រជុំជ្រាបដូចខាងក្រោមៈ
១. បង្រ្កាបបទល្មើសនរសាទ ពីថ្ងៃទី១៦ខែកុម្ភៈ-៣១ខែមីនា មាន២២៨ករណី(២១៨ករណី បំផ្លាញឧបករណ៍ សម្ភារ និងកសាងសំណុំរឿង១០ករណី បញ្ជូនជនសង្ស័យចំនួន២៥នាក់ទៅតុលាការ)
- របាំងសាច់អួន ៨៧,២៥០ម៉ែត្រ
-របាំងស្បៃមុង ២៨,២៦០ម៉ែត្រ
-បង្គោល/ចម្រឹង ៧៣,៧៥៤ដើម
-មងរាយ/មងបណ្តែត ៨,៥០០ម៉ែត្រ
២. ពីថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៦-ថ្ងៃទី១៧ខែមេសាឆ្នាំ២០១៧ មានចំនួន៧៣០ករណី ក្នុងនោះមានសំណុំរឿងបំផ្លាញវត្ថុតាង ចំនួន៧០៦ករណី និងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន១៩ករណី(បញ្ជូនជនសង្ស័យទៅតុលាការចំនួន៣៦នាក់)
- លែងត្រី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ