ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ជំរុញឱ្យសិស្សនាយនគរបាល និងនាយនគរបាលរង ត្រូវរៀនឱ្យចេះ មិនមែនរៀនឱ្យចប់ ដើម្បីបង្រ្គប់កិច្ចនោះទេ ហើយក៏គ្មានការអន្តរាគមន៍ណាមួយឡើយ
July 30, 2019    អ្នកទស្សនា :

     នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លៃងក្នុងពិធីចុះសួរសុខទុក្ខ  សិស្សនាយនគរបាល និងនាយនគរបាលរង “វគ្គបណ្តុះបណ្តាលកម្រិតបឋម​វិជ្ជាជីវៈ នគរបាល“ ជំនាន់ទី១៣ លើកទី៣ នៅខេត្តកំពង់ស្ពឺថា ការបណ្តុះបណ្ដាលមន្រ្តីនគរបាលជាតិ នៅសាលា​បណ្ឌិតសភានគរបាលជាតិកម្ពុជា គឺផ្ដោតលើគុណភាពជាចំបង  ពោលគឺត្រូវរៀនឱ្យចេះ មិនមែនរៀន​ឱ្យចប់ ដើម្បីបង្រ្គប់កិច្ចនោះទេ ហើយក៏គ្មានការសម្របសម្រួល និងមិនស្ថិតនៅក្រោមឥទ្ធិពលនៃអន្តរាគមន៍ណា មួយនោះ​ឡើយ ហេតុនេះ សូមក្មួយៗយកចិត្តទុកដាក់សិក្សា រៀន សូត្រ និងគោរពវិន័យឱ្យបានល្អ ម្យ៉ាងវិញ​ទៀត ការបណ្តុះបណ្តាលដែលប្រកបដោយគុណភាព  លុះត្រាតែមានការចូលរួមចំណែក​ពីគ្រប់ភាគីពាក់​ព័ន្ធទាំងអស់ គឺបណ្ឌិត្យសភា  អ្នកសិក្សា និងអង្គភាពពាក់ព័ន្ធ ដែលត្រូវរួមគ្នាអនុវត្តជាប្រចាំ ជាអចិន្រ្តៃយ៍ ទើបអាចរក្សាបាននូវនិរន្តរភាពនៃគុណភាព។
      ឯកឧត្តម សន្តិបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់លោកនាយកសាលា​នគរបាលជាតិភូមិភាគ ៣ និងមន្រ្តីក្រោមឱវាទ ក្នុងការប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុង​គ្រប់គ្រង និងចាត់ចែងដំណើរការវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ក៏បានណែ​នាំ​ដល់​សិស្ស​នគរបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការ​អនុវត្តជាក់ស្តែង នឹងត្រូវមានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរនិងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ទាំងវិន័យ ពេលសិក្សា វិន័យពេលប្រឡង និងវិន័យពេលស្នាក់នៅ  ការស្លៀកពាក់ កាត់សក់ ការគោរព គំនាប់ ការបើកបរ​យានយន្ត ជាដើម និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាទាំងក្នុង និងក្រៅបរិវេណ​សាលា ជាពិសេស ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិនានាដែលមានចែងក្នុង បទបញ្ជាផ្ទៃក្នុង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ក៏បាននាំមកជាមួយនូវអំណោយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  រួមមានមី ៥០កេស, ទឹកត្រី ៥ យួរ ទឹកស៊ីអីវ ៥ យួរ និងថវិកា ១,០៨០,០០០ រៀល ដើម្បីឧបត្ថម្ភដល់សាលាមន្ត្រីសាលា និងសិស្សនគរបាលផងដែរ៕
ប្រភព៖ ក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ