ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហាការ ចេញចូលច្រកទ្វារព្រំដែន និងការប្រើប្រាស់បណ្ណព្រំដែន
July 29, 2019    អ្នកទស្សនា :

     នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួង ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការចេញចូលច្រកទា្វរព្រំដែន និងការប្រើប្រាស់​បណ្ណព្រំដែន ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល អគ្គស្នងការរងនគរបាលជាតិទទួល​បន្ទុកការពារព្រំដែន និងអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
     សូមជំរាបដែរថា កិច្ចប្រជុំនេះមានគោលដៅស្ដាប់របាយការណ៍ជំនាញ និងរបាយការណ៍ស្ដីពីការ ថ្នាំងថ្នាក់​ចិត្តរបស់​ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនមួយចំនួន ជាពិសេសតំបន់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និង​ព្រះ​រាជាណាចក្រថៃ ដែលជួបការលំបាកក្នុងការចេញចូល ឆ្លងកាត់ព្រំដែនឲ្យបានសមស្របក្រោយ​ពីមានការបិទ​ច្រករបៀងជាច្រកមិនផ្លូវការមួយចំនួនរួចមក។
     គួរបញ្ជាក់បន្ថែមថា ការងារសំខាន់ចំពោះមុខដែលតម្រូវឲ្យមានការដោះស្រាយក្រោយកិច្ចប្រជុំនេះ​មានចំនួន​០៣ រួមមាន៖
     ១- ពង្រីកទីតាំងផ្តល់បណ្ណព្រំដែនដល់ប្រជាពលរដ្ឋឲ្យបានច្រើនកន្លែងបន្ថែមទៀត
     ២- បង្កើតច្រកសំខាន់ៗមួយចំនួនឲ្យទៅជាច្រកតំបន់ (ជាផ្លូវការ) ដើម្បីស្នើសុំបញ្ចូលបន្ថែមទៅ​ក្នុងកិច្ចព្រម​ព្រៀងស្ដីពីការឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃឆ្នាំ២០១៥
     ៣- រក្សាការចេញ ចូលតាមទម្លាប់បច្ចុប្បន្នឱ្យស្ថិតក្នុងស្ថានភាពដូចប្រក្រតីមួយរយៈដដែល ដោយការដោះ​ស្រាយ​តាមផ្លូវច្បាប់ជាមួយប្រទេសជិតខាងអាចចំណាយរយៈពេលយូរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ