សម្ដេចក្រឡាហោម ស ខេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី
July 28, 2019    អ្នកទស្សនា :

⁣⁣ .     នាល្ងាចថ្ងៃអាទិត្យ​ ទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់ឯកឧត្តម SULEYMAN SOLU រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី។

       ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះដែរ​ សម្ដេចក្រឡាហោម ស ខេង នឹងជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម SULEYMAN SOLU រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ នៃសាធារណរដ្ឋតួកគី និងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។ 

      ក្រៅពីជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី សម្ដេចក្រឡាហោមស ខេង ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតាមបណ្ដា អង្គភាពអនុវត្តច្បាប់ដែលស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគីផងដែរ៕​ គឹមអាន

ដោយៈ​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ