សម្តេចក្រឡាហោម ស ខេង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចផ្លូវការរយៈពេល០៥ថ្ងៃ នៅសាធារណរដ្ឋតួកគី
July 26, 2019    អ្នកទស្សនា :

      នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអញ្ជើញដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល០៥ថ្ងៃ នៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។​

     សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចក្រឡាហោម នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តម SULEYMAN SOYLU រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី និងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល​សាធារណ​រដ្ឋ​តួកគី៕ រម្យ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ