ឯកអគ្គរាជទូតស៊ុយអ៊ែត បានលើកសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ​កិច្ចសហការការងារជាមួយសង្គមស៊ីវិល និងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលកំពុង តែវិវឌ្ឍន៍កាន់តែល្អប្រសើរ
July 25, 2019    អ្នកទស្សនា :

     លោកជំទាវ ម៉ារៀ សាហ្គ្រេន (Maria Sargren) ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ចប់អាណត្តិ បានលើកសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ គឺកំពុង​តែ​វិវឌ្ឍន៍កាន់តែល្អប្រសើរ ដែលក្នុងនោះរួមមានកិច្ចសហការការងារជាមួយអង្គការសង្គមស៊ីវិល និងការងារ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលនេះគឺបង្ហាញឲ្យឃើញថាកម្ពុជា កំពុងដើរលើផ្លូវត្រូវក្រោមការដឹក​នាំ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ ក្រោយជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយលោកជំទាវ ម៉ារៀ សាហ្គ្រេន (Maria Sargren) ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលចប់អាណត្តិ នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តម ផាត សុផានិត បានឲ្យដឹងបន្ថែមទៀតថា លោកជំទាវឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​ក្រសួងមហាផ្ទៃ ដែលបានបង្កភាពងាយស្រួល និងបង្កើតឲ្យមានវេទិកាភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការ​សង្គមស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយអង្គការសង្គមស៊ីវិលនេះពិតជាមានតួនាទីមួយសម្រាប់ចូល​រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ឯកឧត្តមបានបន្តថា ចំពោះការងារប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរមនុស្ស លោកជំទាវឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់សម្ដេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្សបានដឹកនាំអនុវត្តការងារបានល្អប្រសើរ និងទទួលបានលទ្ធផលជាច្រើនផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ