អគ្គស្នងការនគរបាលជាតិ ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងបទល្មើស គ្រឿងញៀនតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម
July 22, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ បានបើក​កិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយ​ព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង​ការនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនគរបាលជំនាញពាក់ព័ន្ធ គណៈអភិបាល​ខេត្ត​តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និងអង្គភាពពាក់ព័ន្ធប្រមាណ១៦៦រូប។

       កិច្ចប្រជុំនេះរៀបចំឡើងគឺដើម្បី ផ្សព្វផ្សាយបន្ថែមទៅដល់ស្ថាប័ន និងអង្គភាពភាគីពាក់ព័ន្ធទាំងអស់​ឲ្យបាន​យល់ដឹងកាន់តែច្បាស់នូវរាល់ចំនុចដែលត្រូវអនុវត្តនៃផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទ​ល្មើស​គ្រឿងញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អោយទទួលបានប្រសិទ្ធភាពខ្ពស់ដែលបាន​ដាក់​ចេញដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

      សូមបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃបានដាក់ចេញនូវ ផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទ​ល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្រោមការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅថ្មីនេះ។ ការដាក់ចេញនូវផែនការនេះគឺដើម្បីដោះស្រាយ និង​បង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេស សកម្មភាពនៃការដឹកជញ្ជូន​គ្រឿងញៀនទៅវិញទៅមកឆ្លងកាត់ព្រំដែនទាំងពីរ។ ជាងនេះទៅទៀត ដើម្បីលើកកម្ពស់ស្ថានភាពសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំដែនឲ្យកាន់តែល្អប្រសើរឡើងដោយរួមសហការជាមួយភាគីវៀតណាមបញ្ចៀសឲ្យបាននូវឥទ្ធិពលអវិជ្ជមាននានាបណ្ដាលមកពីគ្រឿងញៀនផងដែរ៕ គឹមអាន

            ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ